រាល់ដងនៅពេលដែលយើងធ្វើដំណើរទៅកាន់រមណីយដ្ឋាន ឬ កន្លែងកម្សាន្តណាមួយដែលយើងមិនដែលបានទៅសោះ ប៉ុន្តែយើងស្រាប់តែមានអារម្មណ៍ថាធ្លាប់បានទៅកន្លែងនោះម្តងហើយ? អារម្មណ៍ដែលបានរៀបរាប់ខាងលើនេះគេហៅថា Déjà vu។ អ្វីទៅជា Déjà vu ? កុំបារម្ភថ្ងៃនេះ Technology Cambodia និងមកបកស្រាយចម្ងល់នោះជូនអ្នកទាំងអស់គ្នា។
តាមពិតទៅ Déjà vu គឺចេញមកពីពាក្យមួយរបស់ភាសារបារាំង ដែលមកប្រែជាជាសារខ្មែថា « ធ្លាប់បានកើតឡើងរួចមកហើយ»។ នៅពេលដែលនិយាយដល់ពាក្យ Déjà vu គេច្បាស់ជាគិតដល់ទង្វើអ្វីមួយដែលយើងប្រព្រឹត្ត ជាលើកទី២ ប៉ុន្តែតាមពិតវាមិនដូច្នេះទេ។
ទង្វើដែលយើងប្រព្រឹត្តម្តងរួចហើយ បន្ទាប់មកយើងបកទៅប្រព្រឹត្តទង្វើនោះម្តងទៀត គេអាចហៅវាថា Déjà vu ប៉ុន្តែមែនទែនទៅ Déjà vu សំដៅលើទង្វើថ្មីមួយដែលយើងបានធ្វើប៉ុន្តែស្រពេចស្រពិលថាយើងធ្លាប់បានធ្វើទង្វើនោះម្តងរួចមកហើយ។ ឬអាចហៅបានថា សល់ការចងចាំព្រឹត្តិការណ៍អ្វីមួយដែលស្រដៀងទៅនិងព្រឹត្តិការណ៍ថ្មីដែលយើងបម្រុងនឹងធ្វើ។
ឧទាហរណ៍ដូចជា យើងបានទៅញាំបាយនៅផ្ទះជីដូនរបស់យើង ហើយនៅថ្ងៃក្រោយមកទៀតយើងបានទៅញាំអាហារនៅភោជនីយដ្ឋានថ្មីមួយដែលយើងមិនដែលចូល ស្រាប់តែយើងគិតថាធ្លាប់បានមកញាំម្ហូបនៅទីនេះម្តងរួចមកហើយ ព្រោះតែយើងបានឃើញចាននៅ ភោជនីយដ្ឋាននោះស្រដៀងទៅនិងចាននៅផ្ទះជីដូនយើង ការវាយតម្លៃដោយស្រពេចស្រពិលបែបនេះហៅថា Déjà vu។
តួយ៉ាង មូលហេតុដែលបណ្តាលឲ្យយើងគិតឃើញសកម្មភាព Déjà vu បែបនេះព្រោះតែទំនាក់ទំនងផ្នែកមួយនែខួរក្បាលឈ្មោះថា temporal lobe ដែលវាជាផ្នែកមួយដែលបញ្ចាឲ្យយើងមានអាម្មណ៍ ខឹង មនោសញ្ចេតនា ឬ អាចរៀនភាសារផ្សេងៗបាន។ អ៊ីចឹង temporal lobe នេះហើយដែលភ្ចាប់ទំនាក់ទំនងរវាង Déjà vu និងការចងចាំចាស់ៗរបស់យើង។
គូសបញ្ចាក់ថា នៅលើលោកនេះមនុស្សម្នាក់ៗសុទ្ធតែធ្លាប់បានបញ្ចេញនូវសម្មភាព Déjà vu រៀងៗខ្លួនទៅតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ៕